Aguero អាច​នឹង​ចាក​ចេញពី Man City ពេល​ចប់​កុងត្រា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សារព័ត៌មាន BBC​បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ Sergio Aguero បាន​និយាយថា ខ្លួន​នឹង​ចាក​ចេញពី Manchester City នៅពេល​ចប់​កុងត្រា​នា​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​ខាងមុខនេះ​។​
​ប្រភព​ដដែល​បន្តថា កិច្ចសន្យា​ចាស់ ៥​ឆ្នាំ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន នឹង​ត្រូវអស់​សុពលភាព​ត្រឹម​រដូវ​កាល ២០១៨-១៩ ខាងមុខ ហើយ​បន្ទាប់មក នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់ Independiente នៅ​អា​ហ្ស​ង់​ទីន​វិញ រួច​ចូលនិវត្តន៍​នៅ​ទីនោះ​តែម្ដង​។​
​គួរ​បញ្ជាក់ថា Aguero បាន​ផ្ទេរ​ពី Atletico Madrid មកកាន់​ទឹកដី Etihad កាលពី​ឆ្នាំ​២០១១​ក្នុងតម្លៃ​ខ្លួន ៣៨​លាន​ផោន​។ ទន្ទឹម​នោះ​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​នៅ Man City រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​១២៨​គ្រាប់ ជួយ​ក្លឹប​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​ចំនួន​២ និង​ពាន​សំខាន់ៗ​មួយចំនួនទៀត​៕

Screen-Shot-2015-05-25-at-00.06.55