Kompany នឹងអវត្តមានពេល Man City ប៉ះ Man United
បាល់ទាត់៖លោក Manuel Pellegrini អ្នកចាត់ការទូទៅរបស់ក្លិបមេឃខៀវ Man City បានថាបញ្ជាក់ថា កីឡាករ Vincent Kompany នឹងខកខានពីការប្រកួតយ៉ាងហោចណាស់ក៏មួយខែដែរបន្ទាប់ខ្សែការពាររូបនេះរើឡើងវិញនៃរបួសកំភួនជើងរបស់គេអំឡុងពេលប្រកួតជាមួយក្រុម Dynamo Kiev កាលពីយប់មិញ។
ប្រធានក្រុម Man City រូបនេះត្រូវបានប្តូរចេញពីការប្រកួតក្នុងនាទីទី ៦ នៅក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅទឹកដី Etihad ដែលបានបញ្ចប់ក្នុងលទ្ធផល ០-០ ធ្វើឱ្យក្រុមលោក Pellegrini ឆ្លងទៅវគ្គបន្ទាប់ជាមួយលទ្ធផលទាំងពីរជើង៣ទល់នឹង១។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះសម្រាប់ក្រុម Man City នឹងទទួលក្រុមបិសាចក្រហម Manchester United ដោយគ្មានវត្តមានប្រធានក្រុម Vincent Kompany របួសកំភួនជើង៕