Juventus ធ្លាក់​ចេញពី​វគ្គ​១៦​ក្រុម ក្រោម​ថ្វី​ជើង Bayern Munich
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

​បាល់ទាត់​៖​ការប្រកួត​បាល់ទាត់​ប្រក​ខ័​ណ្ឌ UEFA Champions League វគ្គ​១៦ ក្រុម​ចុងក្រោយ​យប់មិញ​នេះ ក្រុម Bayern Munich បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់ពី​យកឈ្នះ​Juventus នៅ​ម៉ោង​បន្ថែម​ក្នុង​លទ្ធផល​៤-២​។​
​ការប្រកួត​នៅក្នុង​តង់​ទីមួយ ក្រុម​ភ្ញៀវ​សេះបង្កង់ Juventus បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ទៅលើ​ក្រុម​លើ​ក្រុម​ម​ម្ចាស់ផ្ទះ Bayern Munich ហើយ​ក៏បាន​ទម្លុះ​សំណាញ់​ទី​នាំមុខ​មួយគ្រា​ប់​មុន​ដោយ​កីឡាករ Paul Pogba នៅ​នាទី​៥ ហើយ​ក្រុម​ភ្ញៀវ​នៅតែ​គ្រប់គ្រង​បាល់​បានល្អ​ជាង​នឹងមាន​ឱ​កា​ស៊ុត​បន្ថែម​គ​មួយ​គ្រាប់​ទៀត​នៅ​នាទី​២៨​ដោយ​កីឡាករ Juan Cuadrado រហូតដល់​បញ្ចប់​នៅក្នុង​តង់​ទី​១​ក្រុម​ភ្ញៀវ​បាន​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល​២-០​។​
​ចូលដល់​តង់​ទី​ពីរ ក្រុម​ម្ចាស់ផ្ទះ​ក៏បាន​វាយ​សម្រុក​នឹង​ទម្លុះ​សំណាញ់​ទី​ក្រុម​ភ្ញៀវ​បាន​៤​គ្រាប់​វិញ​នៅ​នាទី​៧៣​ដោយ​កីឡាករ Robert Lewandowski,​នាទី​៩០​ដោយ​កីឡាករ Thomas Mueller,​នាទី​១០៨ ដោយ​កីឡាករ Thiago Alcantara ,​នាទី​១១០ ដោយ​កីឡាករ Kingsley Coman ចប់​ការប្រកួត​ទាំងពីរ​តង់​ក្រុម​ម្ចាស់ផ្ទះ​បាន​យក​លើ​ក្រុម​ភ្ញៀវ​ដោយ​លទ្ធផល ៤-2 នេះ​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Bayern Munich ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ពានរង្វាន់ UEFA Champions League៕

hi-res-7461a34fc5b4419afd093bdf8d1edd01_crop_north