Man Utd ធ្លាក់​ចេញពី Europa ក្រោយ​ថ្វី​ជើង Liverpool
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​បិសាច​ក្រហម Manchester United បាន​ធ្លាក់​ចេញពី​ពានរង្វាន់ UEFA Europa នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​បន្ទាប់​ធ្វើបាន​ត្រឹម ១-១ ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ក្នុងការ​ប្រកួត​ជើង​ទី​២​នៅ Old Trafford យប់មិញ និង​សរុប​ទាំង​២​ជើង ហង្ស​ក្រហម​ឈ្នះ ៣-១​។​
​ការប្រកួត​តង់​ទីមួយ ក្រុម​ម្ចាស់ផ្ទះ​បិសាច​ក្រហម Man Utd បានបង្ហាញ​ទម្រង់​យ៉ាង​ល្អ​ដោយមាន​ការ​វាយ​សម្រុក​ទៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ជាច្រើន​លើ​ជាច្រើន​សារ​លុះ​មកដល់​នាទី​៣២​ក្រុម​ម្ចាស់ផ្ទះ​បានទទួល​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Anthony Martial ការប្រកួត​ជិត​ចប់​តង់​ទី​១​ទៅហើយ​ពោល​គឹ​នាទី​៤៥​ខ្សែបម្រើ​ឆ្នើម Philippe Coutinho បាន​ស៊ុត​ផុតដៃ​អ្នកចាំទី David de Gea ធ្វើ​ឲ្យ Liverpool តាម​ស្មើ ១-១ វិញ​។​
​ចូលដល់​តង់​ទី​២ ក្រុម​ទាំងពីរ​នៅតែ​ធ្វើការ​វាយ​គ្នា​ទៅវិញទៅមក​ប​ន្តែ​នូវតែ​មិនអាច​ទម្លុះ​សំណាញ់​ទី​គ្នា​បាន​រហូតដល់​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ធ្វើបាន​ត្រឹម​លទ្ធផល ១-១ នេះ​ធ្វើ​ឲ្យ​ក្រុម Man Utd ត្រូវ​ចាក​ចេញពី​ពី​ពានរង្វាន់ UEFA Europa នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ទាំង​មិន​អស់ចិត្ត​។​
​គួរ​បញ្ជាក់ដែរថា Liverpool គឺជា​ក្រុម​អង់គ្លេស​តែ​១​គត់ ដែល​ឡើងដល់​វគ្គ​៨​ក្រុម UEFA Europa League រដូវ​កាល​នេះ​៕

365