Totti អាច​នឹង​ចាក​ចេញពី​ក្លិប Roma ពេល​ចប់​រដូវ​កាល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Fichajes បាន​ឲ្យ​ដឹងថា Leicester City ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង Premier League កំពុង​ត្រៀម​ដាក់សំណើ​ទៅ​ក្លិប Roma ដើម្បី​នាំយក​ខ្សែប្រយុទ្ធ Francesco Totti មក​រួម​ក្រុម​នាពេល​រដូវ​ខាងមុខនេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​វ័យ​៣៩​ឆ្នាំ​រូបនេះ បាន​លេង​ឲ្យ​ក្រុម Roma ចាប់តាំងពី​ឆ្នាំ​១៩៨៩ និង​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣០០​គ្រាប់​ក្នុងការ​បង្ហាញ​បាន​ខ្លួន​ឲ្យ​ក្លិប​អ៊ីតាលី​មួយ​នេះ​ចំនួន​៧៥១​ប្រកួត​ផងដែរ​។​
​កីឡាករ​អ៊ីតាលី​រូបនេះ​នឹង​ផុត​កិច្ចសន្យា​ជាមួយ​ក្រុម Roma នៅពេល​ចប់​រដូវ​កាល​នេះ​ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​អះអាងថា​នឹង​អាច​ព្យូ​រ​ស្បែកជើង​បន្ទាប់ពី​មិន​ជាប់​ជ្រើស​១១​នាក់​ដំបូង​ឲ្យ​ក្រុម​រយៈពេល​១២​ខែ​កន្លងមក​។​
​យោងតាម​គេហទំព័រ Fichajes.net បាន​ឲ្យ​ដឹងថា អ្នក​ចាត់​ទូរ​ទៅ​របស់​ក្រុម Leicester លោក Claudio Ranieri នឹង​នាំយក​កីឡាករ Totti ដើម្បី​មកលេង​នៅ Premier League​។​
​គួរ​បញ្ជាក់ថា ក្រុម Roma និង​ផ្តល​តួនាទី​មួយ​ទៅ​ឲ្យ Totti នៅពេល​ចប់​រដូវ​កាល​នេះ​ប្រសិន​កីឡាករ​រូបនេះ​មិន​ចាក​ចេញពី​ក្រុម​នោះ​៕

Francesco-Totti-