Tim Howard នឹង​ផ្លាស់​ទៅលេង​នៅ​ស្រុកកំណើត​វិញ​នា​រដូវ​កាល​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​បាល់ទាត់​៖​អ្នកចាំទី​ចាស់វស្សា​របស់​ក្លិប Everton កីឡាករ Tim Howard នឹង​ផ្លាស់​ទៅលេង​ឲ្យ​ក្លឹប Colorado Rapids នៅ​លី​គ​កំពូល​អាមេរិក​ដែលជា​ទឹកដី​កំណើត​របស់ខ្លួន​នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ចំណាយពេល​ចំនួន​១០​រដូវ​កាល​ជាមួយ​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ​។​
​ប្រធាន​ក្រុម​ជម្រើសជាតិ​អាមេរិក​វ័យ​៣៧​ឆ្នាំ​រូបនេះ បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈពេល​៣​ឆ្នាំកន្លះ​ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខ័ណ្ឌ Major League Soccer របស់​សហរដ្ឋអាមេរិក​។ កីឡាករ Tim Howard បាន​និយាយថា ទោះ​លោក​សម្រេចចិត្ត​ចេញពី​ទឹកដី Goodison Park ក៏ដោយ តែ​លោក​នឹង​ចងចាំ​អ្នកគាំទ្រ Everton អស់​មួយជីវិត​។ Everton នៅតែ​ជា​ក្រុម និង​ជា​ក្លឹប​របស់លោក​ជានិច្ច​។​
​គួរ​បញ្ជាក់ថា អតីត​អ្នកចាំទី​របស់ Manchester United រូបនេះ បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ FA Cup នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ Old Trafford ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​បន្ទាប់មក​រូបគេ​បាន​បាត់​តំណែង​ដៃ​ទីមួយ​ដោយសារ អ្នកចាំទី Roy Carroll និង Edwin van der Sar​។ ក្រោយមក​បាន​ផ្ទេរ​ទៅលេង​នៅ Everton ក្នុង​ឆ្នាំ​២០០៦ ដោយ​បង្ហាញខ្លួន​សរុប​ទាំងអស់​បាន​ចំនួន​៤១២​ប្រកួត​៕

timhoward2.gif