បាល់ទាត់៖លោក Remi Garde អ្នកចាត់ការទូទៅក្លិប Aston Villa ដែរបានចំណាយពេលវេលាតែមួយរយៈខ្លីប៉ុណ្ណោះនៅជាមួយនឹងក្លិបឥឡូវនេះជិតឈានដ៏ការបណ្តេញលោកចេញហើយ។ រយៈពេលបួនខែក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅក្លិបបាតតារាងមួយនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៤៨ម៉ោង។
អតីតគ្រូបង្វឹកក្លឹប Lyon លោក Remi បានបាត់បង់ការគាំទ្រពីថ្នាក់ដឹកនាំរបស់ក្លិប ហើយបរាជ័យផ្ទួនៗនេះធ្វើឲ្យនាយកក្លឹបលោក Steve Hollis រងសម្ពាធយ៉ាងខ្លាំងនិងត្រូវធ្វើសកម្មភាពជាបន្ទាន់ដោយមិនអាចរង់ចាំ។
គួរបញ្ជាក់ថា ក្លិប Aston Villa និងឲ្យលោក Kevin MacDonald គ្រូបង្វឹកយុវជនវ័យ២១ឆ្នាំ នឹងចូលដឹកនាំក្រុមឈុតធំជាបណ្តោះអាសន្នរហូតដល់រកបានគ្រូបង្វឹកអចិន្ត្រៃយ៍បាន ហើយអតីតគ្រូបង្វឹកក្លិប Leicester City លោក Nigel Pearson គឺជាបេក្ខភាពនាំមុខគេ៕