បាល់ទាត់៖ខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea កីឡាករ John Obi Mikel ត្រួវបានគេរារការណ៍ថាកំពុងមានគម្រោងក្នុងការផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌ Chinese Super League នៅពេលបញ្ចប់រដូវកាលនេះ។
ខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ាវ័យ២៨ឆ្នាំរូបនេះ កិច្ចសន្យានាពេលបច្ចុប្បន្ននៅកីឡាដ្ឋាន Stamford Bridge ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយនេះបន្ទាប់ពីមិនមានការលិចលឺថា ក្លិបទាន់មានគម្រោងផ្តល់ជូននូវកិច្ចសន្យាបន្ថែមចំពោះកីឡារូបនេះទេ។
យោងតាមកាសែត Evening Standard បានចុះផ្សាយថា យ៉ាងហោចណាស់ មានក្លិបចំនួន៣ដែលមានបំណងចុងទិញខ្សែបម្រើ Mikel រួមទាំងក្រុម Jiangsu ហើយនឹងក្រុម Shanghai SIPG ផងដែរ។
ខ្សែបម្រើ Mikel អាចនឹងសម្រេចចិត្តនៃការផ្លាស់ប្តូរទៅកាន់ក្លិបមួយនៅក្នុងប្រទេសចិននៃក្របខ័ណ្ឌ Chinese Super League ដើម្បីចូលរួមមួយអតីតមិត្តរួមក្រុមតោខៀវគឺកីឡា Ramires ។
គួរបញ្ជាក់ថា ខ្សែបម្រើ Mikel គឺកីឡាករមួយរូបដែរលេងឲ្យក្រុម Chelsea បានយូរជាងគេបន្ទាប់ពីប្រធានក្រុម John Terry៕