បាលទាត់៖យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ក្លិប Paris Saint-Germain បានត្រៀមទឹកប្រាក់ ៥០លានផោន ដើម្បី ទិញខ្សែប្រយុទ្ធ Daniel Sturridge ពីក្លិបហង្សក្រហម Liverpool ។
ក្លិប PSG ដែលទើបគ្រងជើងឯក Ligue 1 នៅពេលថ្មីនេះអាចនឹងបាត់បង់ខ្សែប្រយុទ្ធ២រូប គឺកីឡារ Edinson Cavani និងខ្សែប្រយុទ្ធ Zlatan Ibrahimovic នារដូវក្តៅនេះដោយពួកគេអាចផ្លាស់ទៅលេងនៅក្នុងក្របខ័ណ្ឌ Premier League នឹង អាចជំនួសមកវិញដោយកីឡាករ Daniel Sturridge ។
ភ្នាក់ងាររបស់ PSG នឹងមកកាន់ទីក្រុងឡុងដ៍ដើម្បីមើលទម្រង់លេង របស់ Sturridge ក្នុងការប្រកួតលក្ខណៈមិត្តភាពរវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិ ហូឡង់។Sturridge ត្រូវគ្រូបង្វឹកកោះហៅចូលក្រុមជម្រើសជាតិដើម្បីប្រកួតទល់នឹង អាល្លឺម៉ង់ និងហូឡង់ ក្រោយជាពីរបួសខែមុន ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Sturridge បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំកាលពីរដូវកាលមុន ឲ្យក្លិបហង្សក្រហម Liverpool ប៉ុន្តែក្នុងប៉ុន្មានខែចុងក្រោយរូបនេះមិនសប្បាយដោយរបួសទើបគិតចុងចាកចេញពីកីឡាដ្ឋាន Anfield ៕