U16 កម្ពុជា ប៉ះ ក្រុម PVF របស់​វៀតណាម នៅ​ម៉ោង​១២ និង​៣០​ថ្ងៃត្រង់នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​បាល់ទាត់​៖​នៅវេលា​១២ និង​៣០​ថ្ងៃ​ត្រង់នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោយ​អាយុ​១៦​ឆ្នាំ ត្រូវ​ប៉ះ​ជាមួយ​ក្រុម PVF មកពី​ប្រទេស​វៀតណាម​ក្នុងការ​ប្រកួត​ដណ្តើម​រង្វាន់ J.League U16 Challenge 2016 នៅ​ប្រទេស​ជប៉ុន​។ ចំណែក​ថ្ងៃស្អែក​វិញ ក្រុម​កម្ពុជា​ក៏មាន​ការប្រកួត​ទៀត​ដែរ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Roasso Kumamoto FC របស់​ជប៉ុន នៅវេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក ហើយ​នៅវេលា​ម៉ោង ១២ និង​៣០​នាទី​ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ជប៉ុន​មួយទៀត​គឺ​ក្រុម Avispa Fukuoka FC​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។​
​គួរ​បញ្ជាក់ថា ការប្រកួត​ពានរង្វាន់​យុវជន​នេះ​មានការ​ចូលរួម​ពី​ក្រុម Pohang Steelers របស់​កូរ៉េខាងត្បូង ក្រុម Chonburi FC របស់​ថៃ ក្រុម PVF របស់​វៀតណាម Frenz United របស់​ម៉ាឡេស៊ី និង​ក្រុម​ជប៉ុន​ជាច្រើន ការប្រកួត​នេះ​ធ្វើ​លើ​ពី​តាំង​ថ្ងៃទី​៣០ ខែមីនា ដល់​ថ្ងៃទី​៦ ខែមេសា​៕

223