បាល់ទាត់៖សេចក្តីរាយការណ៍មួយបានឲ្យដឹងថា លោក Pep Guardiola អ្នកចាត់ការទូទៅថ្មីរបស់ក្រុមមេឃខៀវ Manchester City ត្រូវបានកំណត់ទិសដៅក្នុងការនាំយកកីឡាករថ្មីចំនួនប្រាំបីនាក់មកកាន់ កីឡដ្ឋាន Etihad ក្នុងអំឡុងពេលទីផ្សារដោះដូរនៅរដូវក្តៅ។
គ្រួបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៥រូបនេះ នឹងមកដឹកនាំ ក្រុមមេឃខៀវ Man City នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីដឹកនាំក្លិប Bayern Munich រយៈពេលបីរដូវកាលកន្លងមកនោះ ដែលបច្ចុប្បន្ននេះកំពុងតែមានមនាក់ទំនងជាមួយកីឡាករក្នុងការនាំមកកាន់ក្រុម Man City ដែលស្ថិតនៅក្រោយការដឹកនាំរបស់លោក។
កីឡាករ John Stones ខ្សែការពារកណ្តាលរបស់ក្រុម Everton នឹង កីឡាករ Aymeric Laporte ខ្សែការពាររបស់ក្រុម Athletic Bilbao ដែលជាគោលដៅចុងក្រោយបំផុតសម្រាប់លោក Guardiola។
បើយោងតាមទូរទស្សន៍ ESPN បានឲ្យដឹងថា អតីតគ្រូបង្វឹកក្រុម Barcelona ត្រូវបានគេរំពឹងថា ក្លិប Man City នឹងត្រៀមចំណាយជាង ៣០០លានផោន នៅពេលដែលគាត់បានមកដល់។
របាយការណ៍នេះបន្ថែមថាលោក Guardiola កំពុងតែសម្លឹងរកមើល ខ្សែការពារពីររូប ខ្សែបម្រើពីររូបខ្សែប្រយុទ្ធមួយរូប នឹង អ្នកចាំទីថ្មីមួយរូប ខណៈពេលដែលអ្នកចាំទី Joe Hart បច្ចុប្បន្ននេះកំពុងតែរងរបួសសាច់ដុំកំភួនជើងនោះ។
គួរបញ្ជាក់ អ្នកចាំទី Marc Andre ter Stegen របស់ក្រុម Barcelona នឹង អ្នកចាំទី Manuel Neuer របស់ក្រុម Bayern គឺជាគោលដៅសំខាន់សម្រាប់លោក៕