Djokovic ឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2016 ក+ ក-

​កីឡា​៖​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Lionel Messi បាន​បាត់បង់់​ឱកាស​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី កីឡាករ Novak Djokovic តារា​ឆ្នើម​វាយ​កូន​បាល់ ត្រូវបាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​អ្នកកីឡា​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦ កាលពី​យប់មិញ នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់​។​
​កីឡាករ​សញ្ជាតិ​សែ​ប វ័យ​២៨​ឆ្នាំ​រូបនេះ បានឈ្នះ​លើ​តារាបាល់ទាត់ Lionel Messi កីឡាករ​ប្រណាំង​រថយន្ត Lewis Hamilton កំពូល​កីឡាករ​រត់ប្រណាំង Usain Bolt កីឡាករ​វាយ​កូន​ហ្គោល Jordan Spieth និង​តារា​បាល់បោះ Stephen Curry ដើម្បី​លើក​ពាន​អ្នក​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំនេះ ២​ឆ្នាំ​ជាប់ៗ​គ្នា​។​
Djokovic បច្ចុប្បន្ន​គឺជា​កំពូល​កីឡាករ​វាយ​កូន​បាល់​លេខ​១​លើ​លោក បន្ទាប់ពី​ប្រកួត​៨៨​ដង​ចុងក្រោយ ឈ្នះ​៨២ និង​ឈ្នះ​ពាន Grand Slams ៣​ដង ក្នុងចំណោម​ពាន​ទាំង​៤​។​
​រីឯ Messi ទោះ​មិន​បានឈ្នះ​ពាន​អ្នកកីឡា​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦​នេះ ប៉ុន្តែ​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បានឈ្នះ​ពាន​អ្នកកីឡា​លេង​សហការ​ក្នុង​ក្រុម​បានល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦​។ ដោយឡែក​សម្រាប់​ពានរង្វាន់​កីឡាការិនី​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៦ គឺ​បាន​លើ​តារា​វាយ​កូន​បាល់​របស់​អាមេរិក Serena Williams៕

285