បាល់ទាត់៖សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្រុមចចកព្រៃ Roma ត្រៀមដាក់សំណើរទៅក្រុម AS Monaco របស់បារាំង ក្នុងការនាំយកខ្សែប្រយុទ្ធ Radamel Falcao មកកាន់ទឹកដីនៃប្រទេសអ៊ីតាលីនៅពេលចប់រដូវកាលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីវ័យ៣០ឆ្នាំរូបនេះ បាននិយាយថា រូបគេបានសម្រេចជំនួសកន្លែងរបស់កីឡាករ Edin Dzeko ដែលបានបង្ហាញខ្លួនត្រឹមតែ១៣លើប៉ុណ្ណោះ ។
យោងតាមការចេញផ្សាយ Corriere dello Sport របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្រុមចចកព្រៃ Roma កំពុងមានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងតែប្រកបអាជិពនៅក្រុមតោខៀវ Chelsea ជាលក្ខណៈខ្ចីជើង ប៉ុន្តែមានពាក្យចចាមអារាម បានលើឡើងថា ក្រុម AS Monaco អាចនឹងតម្លៃខ្លួនចំពោះកីឡារូបនេះប្រមាណជាង ៥.៤៥លានផោន សម្រាប់ក្រុមចចកព្រៃដែលចង់បាន។
Falcao បានបញ្ជាក់ថា រូបគេបានចូលលេងឲ្យក្រុមតោខៀវ Chelsea បានតែ១០ប្រកួត
ប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពី Chelsea ខ្ចីជើងពីក្រុម Monaco កាលពីរដូវកាលមុន។
គួរបញ្ជាក់ថា ក្រុមចចកព្រៃ Roma កាលពីមិនមានការផ្សារភ្ជាប់ជាមួយនឹងកាផ្លាស់ប្តូរខ្សែការពាររបស់ក្រុម Chelsea កីឡាករ Branislav Ivanovic ប៉ុន្តែត្រូវបានរលាយសាបសូន្យទៅវិញ៕