Booysen អាចអវត្តមានពេញមួយរដូវកាលសម្រាប់ភ្នំពេញក្រោន
បាល់ទាត់៖Booysen Shane ខ្សែបម្រើប្រយុទ្ធនៃក្លិបបាល់ទាត់ភ្នំពេញក្រោននឹងអាចវត្តមាននៅលើទីលានពេញមួយ រដូវកាល ដោយតែរបួសជង្គង់។ នេះបើយោងតាមហ្វេសប៊ុកលោក Sam Schweingruber គ្រូបង្វឹកភ្នំពេញក្រោន។
ខ្សែប្រយុទ្ធសញ្ជាតិអាព្រិចខាងត្បូងវ័យ២៧ឆ្នាំរូបនេះបានទទួលរងរបួសជង្គង់កាលពីជំនួបជាមួយនឹងក្លិបបាល់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ នៅក្នុងជំនួបសប្ដាហ៍ទី ២ នៃពានរង្វាន់លីគកំពូលកម្ពុជា ។
Booysen ទើបតែវះកាត់ជង្គង់កាលពីសប្ដាហ៍មុន ជាធម្មតាគេត្រូវការសម្រាករយៈពេលពី ៦ ទៅ ៩ ខែទើបអាចចូលហ្វឹកហាត់វិញបាន និងបើសិនជាគេធ្វើការថែខ្លួនបានល្អយ៉ាងតិច ៦ ខែគេនឹងចូលមកកាន់ទីលានវិញបាន៕