បាល់ទាត់៖ក្រុមកញ្ជ្រោងព្រៃ Leicester City នៅតែមានសង្ឃឹមលើកពាក្របខ័ណ្ឌPremie League បន្ទាប់ពីលេងបានត្រឺមស្មើជាមួយក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd ដោយលទ្ធផល ១-១ ក្នុងក្របខ័ណ្ឌ Premie League កាលពីយប់មិញនេះ។
ការប្រកួតតង់ទីមួយ ក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd បានការវាយសម្រុកទៅក្រុមភ្ញៀវ Leicester រហួតធ្វើបានសម្រេចនៅនាទី៨ដោយកីឡាករ Anthony Martial ១-០ ប៉ុន្តែនាំមុខបាន៩នាទី ប៉ុណ្ណោះត្រូវក្រុមភ្ញៀវ Leicester តាមបានស្មើវិញដោយកីឡាករ Wes Morgan នៅនាទី១៧ យប់ការប្រកួតទាំងពីរតង់ក្រុម Man Utd ធ្វើបានត្រឹមស្មើជាមួយ Leicester ដោយលទ្ធផល ១-១។
គួរបញ្ជាក់ថា ទោះបីក្រុម Leicester ធ្វើបានត្រឹមស្មើជាមួយ Man Utd ក៏ពិតមែនប៉ុន្តែ Leicester នៅតែមានសង្ឃឹមក្នុងការលើកពាន Premie League ដ៏ដែរបន្ទាប់ពីនាំមុខ Spurs ៨ពិន្ទុ៕