បាល់ទាត់៖សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal នឹងត្រៀមខ្លួនដើម្បីចូលរួមក្នុងការដេញថ្លៃទិញកីឡាករ Robert Lewandowski ពីក្លឹប Bayern Munich នៅរដូវក្តៅខាងមុខ។
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ២៧ឆ្នាំរូបនេះ បានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា នៅថ្ងៃអនាគត គាត់ចង់ផ្លាស់ប្តូរជីវិតនៅទឹកដីអង់គ្លេសវិញម្តង។
Lewandowski បច្ចុប្បន្ននេះនៅជាប់កុងត្រានៅប្រទេសអាល្លឺម៉ង់នៅសល់រយៈបីឆ្នាំទៀតឯណ្ណោះ ប៉ុន្តែ Bayern អាចនឹងដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះ ដល់ទៅ ៥០ លានផោន។
ប៉ុន្តែតម្លៃនេះត្រូវបានគេជឿថា ក្រុមកាំភ្លើងធំ Arsenal មិនហ៊ានចំណាយទេ ក្រោយក្រុមអ្នកគាំទ្រជាច្រើនបានដាក់សម្ពាធដល់ក្លឹប ហើយលោក Arsene Wenger នឹងប្រើប្រាស់លុយចំនួន ១៥០ លានផោននៅរដូវក្តៅខាងមុខ បន្ទាប់ពីលុយកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ត្រូវបានបង់ទៅឱ្យក្លឹបកាំភ្លើងធំ។
គួរបញ្ជាក់ថា គ្រូបង្វឹកក្រុម Arsenal លោក Wenger ក៏កំពុងសម្លឹងមើលខ្សែបម្រើ Borussia Dortmund កីឡាករ Julian Weigl ផងដែរ៕