Leicester ឈ្នះ​ពាន BPL បន្ទាប់ពី Tottenham ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ Chelsea
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​បាល់ទាត់​៖Leicester បានឈ្នះ​ពាន​លី​គ​កំពូល​អង់គ្លេស Premier League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប កាលពី​យប់មិញ​នេះ ក្រោយ​ក្រុម​ឈរ​នៅ​ចំណាត់​លេខ​២ Tottenham Hotspur បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ២-២ ទល់នឹង​តោ​ខៀវ Chelsea នៅ​កីឡដ្ឋាន Stamford Bridge​។​
​លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​លោក Claudio Ranieri ដែលមាន​ម្ចាស់​ជា​សេដ្ឋី​ថៃ Vichai Srivaddhanaprabha ឈ្នះ​ពាន​តែម្ដង ដោយ​ដាច់​៧​ពិន្ទុ​ពី Spurs លក្ខណៈ​ការប្រកួត​សល់​តែ​២​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​៕

leicester-behind-scenes_3431711