បាល់ទាត់៖Marouane Fellaini ខ្សែបម្រើរបស់ក្រុម Man Utd និង ខ្សែការពារ Robert Huth ខ្សែការពារ របស់ក្រុម Leicester City ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យមិនឲ្យចូលលេងអស់បីប្រកួត ពីបទទាក់ទងការប្រើអំពើហិង្សានៅលើទីលាន។
កីឡាករទាំងពីនាក់ បានបញ្ចេញកាយវិការមិនសមរម្យដាក់គ្នា កាលក្រុមរបស់ពួកគេទាំពីជួបគ្នានៅ Old Trafford គឺFellaini បានប្រើកែងវាយទៅលើ Huth ហើយខ្សែការពារកណ្ដាលសញ្ជាតិអាល្លឺម៉ង់ ក៏បានទាញសក់របស់ខ្សែបម្រើជម្រើសជាតិបែលហ្សិកទៅវិញទៅមក។
FA ពិន័យពួកគេទាំងពីរគឺដោយសារបានឃើញវិដេអូជាក់ស្តែង ថាកីឡាករ Huth ពិតបានចាប់សក់ Fellaini បន្ទាប់មក ខ្សែបម្រើ Man Utd ក៏ប្រតិកម្មវិញដោយដាក់មួយកែវចំកណ្តាលមុខខ្សែការពារ Leicester ។
គួរបញ្ជាក់ថា Fellaini នឹងខកខានការប្រកួតដូច Huth ដែរ ប៉ុន្តែគាត់នឹងវិលត្រឡប់មកជួយក្រុមបិសាចក្រហមនៅក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលនឹងត្រូវប៉ះក្រុម Crystal Palace៕