កីឡាករ Bernardo Ribeiro ទទួលមរណភាពដោយសារបញ្ហាបេះដូង
បាល់ទាត់៖តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា កីឡាករ Bernardo Ribeiro ដែលប្រកបអាជីពនៅក្នុងប្រទេសប្រេស៊ីល បានទទួលមរណភាពដោយសារបញ្ហាបេះដូង។
ប្រភពបានបន្តថា Ribeiro ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរកន្លែងប្រកួត ជាកន្លែងដែលគាត់បានលាចាកលោក។
ទោះជាយ៉ាងនេះក្តី មូលហេតុនៃការស្លាប់នេះមិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ថា កីឡាករ Bernardo Ribeiro វ័យ ២៦ ឆ្នាំ បានធ្លាក់ខ្លួនឈឺអំឡុងការប្រកួតមិត្តភាពឲ្យក្រុម Friburguense របស់ប្រេស៊ីលកាលពីថ្ងៃទី០៧ ខែឧសភានេះ៕