Mark Clattenburg នឹងធ្វើ​អាជ្ញាកណ្តាល​កាត់ក្តី​វគ្គ​ផ្តាច់ព្រ័ត្រ Champions League
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2016 ក+ ក-

​បាល់ទាត់​៖​លោក Mark Clattenburg ត្រូវបាន​គេ​ជ្រើស​ឲ្យ​ធ្វើ​អាជ្ញាកណ្តាល​ក្នុង​កាក់​សេចក្តី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រវាង​ក្រុម Real Madrid នឹង ក្រុម Atletico Madrid នៅ​ថ្ងៃទី​២៨ ខែ​ឩ​សភា​ឆ្នាំ​២០១៦ ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី​។​
​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស​វ័យ​៤១​ឆ្នាំ​រូបនេះ បាន​ចូលប្រលូក​ក្នុង​ឆាក់​អន្តរជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៧ ហើយ​បាន​ចូល​កាត់ក្តី​នៅក្នុង​ពានរង្វាន់ Europa League បាន​ពីរលើក នឹង ពានរង្វាន់ Champions League បាន​៦​លើក នៅរ​ដួ​វ​កាល​នេះ​។​
​លោក Clattenburg បាន​ចូល​កាត់ក្តី​ក្នុង​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League រវាង​ក្រុម Atletico នឹង ក្រុម Bayern Munich ដែល​បញ្ចប់​ត្រឺ​ម​លទ្ធផល​១-០ នៅ​ប្រទេស​អេ​ស្ប៉ា​ញ ក្នុង​កីឡាដ្ឋាន Vicente Calderon​។​ប៉ុន្តែ​ឥឡូវនេះ លោក Clattenburg ត្រូវបាន​គេ​ជ្រើសរើស យកមក​កាត់ក្តី​ម្តងទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League រវាង​ក្រុម Atletico Madrid ដែល​ដឹកនាំ​ដោយ​លោក Diego Simeone ប៉ះ ក្រុម Real Madrid ដែល​ដឹកនាំ​ដោយ​លោក Zinedine Zidane ហើយ​លោក Clattenburg អាច​នឹងរង​សម្ពាធ​ខ្លះ​ពី​សំណាក់​គ្រូបង្វឹក​ទាំងពីរ​នេះ​។​
​គួរ​បញ្ជាក់ថា លោក County-Durham ដែល​ត្រូវ​កាត់ក្តី​វគ្គ​ផ្តាច់ FA Cup នៅ​ថ្ងៃទី​២១​ក្នុង​កីឡាដ្ឋាន Wembley នឹង​ក​ក្លាយជា​ជំនួយការ​រួមទាំង​លោក Simon Beck នឹង លោក Jake Collin ផងដែរ​៕

mark-clattenburg-spurs-chel