បាល់ទាត់៖ខ្សែបម្រើរបស់ក្រុម Schalke 04 គឺកីឡាករ Leroy Sane ត្រូវបានគេរំពឹងទុកថា គឺជាគោលដៅដ៏ធំសម្រាប់លោក Pep Guardiola ក្នុងការទិញយកមករូមក្រុមពេលដែលគាត់មកដឹកនាំក្រុមមេឃខៀវ Manchester City នារដូវកាលក្រោយនេះ។
យោងតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមបិសាចក្រហម Manchester United ក៏កំពុងការមនាចាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ ខណៈដែលក្រុមមេខខៀវ Man City កពុងតែខិតខំប្រឹងប្រែងក្នុងការចុះកិច្ចស្យាជាមួយ កីឡាកររូបនេះដើម្បីមករួមក្រុមនារដូវក្តៅខាងមុខនេះ។
ខ្សែបម្រើវ័យ២០រូបនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ការប្រកួត Euro 2016 នៅប្រទេសបារាំង ផងដែរ ហើយកីឡាកររូបនេះ កំពុងតែមានឈ្មោះបោសសំលេងនៅក្នុងក្របខ័ណ្ឌ Bundesliga។ក្រុម Schalke ប្រកាសនៅតម្លៃខ្លួនរបស់កីឡាកររូបនេះ ៤០លានផោន បើប្រសិនក្លិបមួយណាចង់បាន។
គួរបញ្ជាក់ថា Leroy Sane ស៊ុតបញ្ចូលទីបានចំនួន៩គ្រាប់នៅក្នុងរដូវកាលនេះ ហើយនិងនៅចុងសប្តាហ៍នេះក៏ឲ្យក្រុមយកឈ្នះ Hoffenheim ដោយលទ្ធ ៤-១ ៕