បាល់ទាត់៖ខ្សែបម្រើអាហ្សង់ទីនគឺកីឡាករ Ever Banega បានបញ្ជាក់ថា គាត់នឹងមកចូលរួមជាមួយក្លឹប Inter Milan នៅរដូវក្តៅនេះ។
ខ្សែបម្រើសញ្ជាតិអាង្សង់ទីនវ័យ២៦ឆ្នាំរូបនេះ បានបញ្ជាក់ជាផ្លូវការនាពេលបច្ចុប្បន្ននេះថាកិច្ចព្រមព្រៀងជាមួយក្លិប Sevilla នៅមិនទាន់ផុតកំណត់ទេ ប៉ុន្តែ កីឡាកររូបនេះបានបង្ហើបឲ្យដឹងថារូបគេនឹងមានការផ្លាស់ប្តូរទៅកាន់ទឹកដី San Siro បន្ទាប់ពីការចាកចេញពីទឹកដី Estadio ។
Banega បានប្រាប់ Goal.com «ខ្ញុំនឹងចាកចេញពីក្រុមនេះ ដើម្បីទៅចូលរួមលេងជាមិត្តរួមជាតិគឺកីឡាករ Sanchez Pizjuan លេងនៅទីរួចទៅហើយនោះ»។«ខ្ញុំបានសម្រេចចិត្តចាកចេញពីក្រុមមួយនេះវាគឺជាការលំបាក ប៉ុន្តែឱកាសនៅទីនោះគឹវាអស់ន័យសម្រាប់ខ្ញុំហើយ ខ្ញុំគឹចង់ផ្លាស់ប្តូរមកលេងនៅប្រទេសអ៊ីតាលីវិញពិសេសគឺក្រុម Inter Milan នេះតែម្តង ហើយ ខ្ញុំរង់ចាំឱកាសនេះយូរមកហើយដែរ។
គួរបញ្ជាក់ដែរថា ខ្សែបម្រើ Banega បានជួយក្លឹប Sevilla ឈ្នះពាន Europa League នៅរដូវកាលនេះ ហើយពេលថ្មីៗនេះធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅលេងនៅ Premier League នោះជាការមិនពិក៕