បាល់ទាត់៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្តីសង្ឃឹមរបស់ក្រុមតោខៀវ Chelsea ក្នុងការចុះហត្ថលេខានាំកីឡាករ Miralem Pjanic ត្រូវបានរលាយទៅវិញខណៈពេលកីឡាកររួបនេះបានសម្រេចចិត្តទៅចូលរួមជាក្រុមសេះបង្កង់ Juventus របស់អ៊ីតាលី នៅរដូចកាលក្រោយនេះ។
ក្រុមតោខៀវបាននិយាយបញ្ជាក់ថា ពីកាលពីមុនក្រុមមានទំនុកចិត្តក្នុងការក្រុមតោខៀវត្រូវបានគេនិយាយថានឹងមានទំនុកចិត្តលើខ្សែបម្រើរុបនេះមកកាន់ទឹកដី Stamford Bridge ជាមួយនឹងតម្លៃពលកម្ម ប្រាំមួយម៉ឺនប្រាំពាន់ផោនក្នុងមួយសប្តាហ៍ក្នុងកិច្ចព្រមព្រៀងចំនួនបីឆ្នាំ។
ទោះជាយ៉ាងណាអ្នកចាតការទូទៅរបស់ក្រុម Roma, លោក Mauro Baldissoni បានបង្ហាញថា កីឡាករ Pjanic បានសរសេរសំបុត្រមួយដែលសម្តែងនូវបំណងរបស់គាត់ដើម្បីចូលរួមជាក្រុមសេះបង្កង់មួយនេះ។
គួរបញ្ជាក់ដែរថា Pjanic បានចាកចេញពីក្រុម Lyon ផ្លាស់មកកាន់ក្រុម Roma កាលពីឆ្នាំ ២០១១ ៕