បាល់ទាត់៖ការប្រកួតដណ្តើមពានរង្វាន់ Euro 2016 កាលពីយប់មិញនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិប៉ូឡូញដោយការទាត់បាល់ប៉េណាល់ទី ដោយលទ្ធផល ៥-៣។
ការប្រកួតនៅក្នុងតង់ទី១លេងមិនបានប៉ុន្មាននាទីផងពោលគឺនាទី២ក្រុមជម្រើសជាតិប៉ូឡូញក៏បានបំប៉ោងសំណាញ់មុនដោយកីឡាករ Lewandowski ហើយការប្រកួតលេងពាក់កណ្តាលផ្លូវនៃតង់ទីមួយកីឡាករ Luz Sanches របស់ ព័រទុយហ្គាល់ក៏បានបំប៉ោងសំណាញ់តាមបានស្មើវិញនៅនាទី៣៣ ហើយការប្រកួតទាំងពីរតង់ក្រុមធ្វើបានត្រឹមលទ្ធផលស្មើគ្នា ១-១ ទើបឈានដល់ការបន្ថែមម៉ោង១៥នាទីពីរដងនៅតែរកអ្នកឈ្នះមិនឃើញទើបឈានដល់បាល់ប៉េណាល់ទី៥គ្រប់ម្នាក់។
គួរបញ្ជាក់ថា ៥គ្រាប់របស់ ព័រទុយហ្គាល់មាន Cristiano Ronaldo, Renato Sanches, Joao Moutinho, Nani និងRicardo Quaresma សុទ្ធតែស៊ុតបានសម្រេចខណៈ ៣នាក់ដំបូងរបស់ប៉ូឡូញ Robert Lewandowski, Arkadiusz Milik និងKamil Glik ក៏ធ្វើបានសម្រេចដូចគ្នា តែ Jakub Blaszczykowski បែរជាភ្លាត់ស្នៀតស៊ុតមិនចូលធ្វើឲ្យប៉ូឡូញចាញ់ព័រទុយហ្គាល់ ៥-៣ ត្រូវហាលអាវត្រឹមវគ្គនេះ៕