Torres បន្ត​កុងត្រា​១​ឆ្នាំ​ទៀត​ជាមួយ​ក្លិប Atletico Madrid
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

បាល់ទាត់​៖​យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់​ក្លិប Atletico Madrid បាន​ឲ្យ​ដឹងថា ក្លិប​នឹង​ផ្តល់​កិច្ចសន្យា​រយៈពេល​១២​ខែ​ទៀត​សម្រាប់​កីឡាករ Fernando Torres បន្ទាប់ពី​កុងត្រា​ផុតកំណត់​នោះ​។​
Torres បាន​ចូលរួម​ជាមួយ​ក្រុម Atletico Madrid នៅលើ​ប្រាក់កម្ចី​ជើង​ពី​ក្លិប AC Milan កាលពី​ខែមករា​ឆ្នាំ ២០១៥ នឹង​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៦​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន​លើក​មុនពេល​ចុងបញ្ចប់​នៃ​រដូវ កាល​ឆ្នាំ ២០១៤-១៥ ។​
Torres បាន​ថ្លៃ​ង​នៅលើ​គេហទំព័រ​របស់​ក្រុម Atletico Madrid ថា «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិ​តិ្ត​ខ្លាំង​ណា​ដែល​ក្រុម​យល់ព្រម​បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ទៀត​ដល់​រូបគេ​នោះ​»​។​
​គួរ​បញ្ជាក់ថា Torres លេង​ឲ្យ​ក្រុមយុវជន Atletico Madrid តាំងពី​អាយុ​១១​ឆ្នាំ មក​ម្លេះ​ហើយ​ចូល​លេង​ឲ្យ​ឈុត​ធំ ក្នុង​ឆ្នាំ​២០០១ មុនពេល​ចាកចេញ​ទៅ Liverpool ឆ្នាំ​២០០៧៕

fernandotorres-cropped_1op6275x8tjyn1xh4pgtwreiut