បាល់ទាត់៖សហព័ន្ធកីឡាបាល់ទាត់ប៊ែលហ្ស៊ិកបានប្រកាសតែងតាំងលោក Roberto Martinez អតីតគ្រូបង្វឹកក្លឹប Everton ជាគ្រូបង្គោលដើម្បីជំនួយកន្លែងរបស់លោក Marc Wilmots បន្ទាប់ពីលោក លាឈប់ពីតំណែង ក្រោយពីដឹកនាំក្រុមធ្លាក់ត្រឺមវគ្គ ៨ក្រុម ក្រោមថ្វីជើងរបស់ជម្រើសជាតិវ៉េល ក្នុងព្រឹត្តិការណ៍ Euro 2016 ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ វ័យ៤៣ឆ្នាំរូបនេះ ត្រូវបានក្លឹបទូកក្តោង Everton លេងក្នុង Premier League របស់អង់គ្លេសបញ្ចប់មុខតំណែងនៅពហុកីឡដ្ឋាន Goodison Park កាលពីក្នុងខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានដឹកនាំអស់រយៈពេល៣ឆ្នាំ មិនឈ្នះពានអ្វីសោះ។
យ៉ាងណាមិញ លោក Martinez និងចូលដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិក លើកដំបូង ប៉ះក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងមិត្តភាពអន្តរជាតិ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ៕