បាល់ទាត់៖Lukas Podolski ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានប្រកាសចូលនីវត្តន៍ពីការលេងក្រុមជម្រើសជាតិហើយ ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ក៏បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ពេលប៉ះ ជាមួយក្រុម ស្លួវ៉ាគី ដោយយកឈ្នះក្នុងលទ្ធផល ៣-០ នោះគឹជាប្រកួតចុងក្រោយរបស់កីឡាករ Podolski ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។
អតីតកីឡាករក្លឹប FC Koln, Bayern Munich និង Arsenal ឥលូវនេះលេងឲ្យក្លឹប Galatasaray បានប្រាប់អ្នកគាំទ្រអាល្លឺម៉ង់ថា៖ “នេះពិតជាអស្ចារ្យ ពិតជាល្អព្រមទាំងជាមោទកភាពចំពោះរូបខ្ញុំដេលបានលេងឲ្យក្រុមជម្រើសជាតិ។”
គួរបញ្ជាក់ថា Lukas Podolski បានជួយឲ្យក្រុមជម្រើសជាតិឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2014 ហើយរកបាន ៤៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១២៩ ប្រកួត៕