ភ្នំពេញ៖កម្លាំងគណៈកម្មការចម្រុះមួយក្រុម ចំនួនប្រមាណជាង១០០នាក់ ក្នុងមានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌ ពោធិ៍សែនជ័យ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ កម្លាំងសណ្ដាប់ ធ្នាប់ខណ្ឌ រួមជាមួយអាជ្ញាធរសង្កាត់ចោមចៅ ផងដែរ ក្រោមការដកនាំដោយ លោក ស៊ិន សុវណ្ណារ៉ា និង លោកខាំ សុផារី ព្រះរាជអាជ្ញាររងអមសាលដំបូងរាជធានីភ្នំពេញ។
បានចុះទៅអនុវត្តដីការ រក្សាការពារមួយ នៅរោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន ដែលមានទៅតាំង ស្ថិតនៅក្នុងភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីរោងចក្រខាងលើ បានទទួលស៊ីឈ្នួល ផលិតអាវពីរោងចក្រកាត់ដេរមួយទៀត ឈ្មោះ COCOVOL APPAREL CAMBODIA INC រយៈពេល២ឆ្នាំកន្លងមកហើយ ប៉ុន្តែ រោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន មិនព្រមប្រគល់ ទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ទៅឲ្យ រោងចក្រ កាត់ដេរ COCOVOL APPAREL CAMBODIA INC នោះវិញទើបមានការប្ដឹងផ្ដល់គ្នារហូតដល់តុលាការនិង ចេញដីការរក្សាការពារនាពេលនេះ។
ដីកាដែលត្រូវចុះអនុវត្តនាពេលនោះ លេខ៤៧៧ ល រ ដ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដោយលោកស្រី ស៊ លីនណា ចៅក្តមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតំណាងរោងចក្រ COCOVOL APPAREL CAMBODIA បានចាត់ចែង គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផល ជាបណ្ដោះអាសន្នលើផលិតផល សម្រេច ដែលរោងចក្រ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន មិនទាន់ប្រគល់ឲ្យ ។ប៉ុន្តែនៅតុលាការក៏បាន បង្គាប់ឲ្យខាងតំណាងរោងចក្រកាត់ដេរ COCOVOL APPAREL CAMBODI ដាក់ប្រាក់ប្រាតិភោគចំនួន ៨ម៉ឺនដុល្លារ ដើម្បីបង្ការថ្លៃឈ្នួលអាវ ដែលកូនបំណុលមិនទាន់បានទទួលការទូទាត់ពីម្ចាស់បំណុលនា ពេលអនាគត។
ដោឡែកខាងភាគីតំណាងរោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន វិញឯណោះវិញ ក៏បានចេញមុខ ទៅបកស្រាយប្រាប់ដល់អាជ្ញាធរផងដែរថា រឿងហេតុដែលឈានដល់ដំណាក់កាលនេះ ក៏ជាការបង្កឡើងដោយ ខាងភាគីរោងចក្រ កាត់ដេរ COCOVOL APPAREL CAMBODIA INC មួយនោះដែរ។ព្រោះបន្ទាប់ពីជួលឲ្យរោងចក្ររបស់ខ្លួន ផលិតអាវស្ត្រីហើយ តំណាងរោងចក្រនោះ ដឹងតែពីទាមទារយកផលិតផល ដើម្បីនាំចេញទៅក្រៅប្រទេស ប៉ុន្តែមិនបានទូទាត់ប្រាក់មកឲ្យរោងចក្រខ្លួន ឲ្យបានគ្រប់ចំនួននោះឡើយ។ រោងចក្រCOCOVOL នោះបានជំពាក់ប្រាក់ រោងចក្រារបស់ខ្លួនចំនួន៦ម៉ឺន ដុល្លារទៀត មិនព្រមទូទាត់ឲ្យទាល់តែសោះ ចំណែករោងចក្ររបសយខ្លួន(ស៊ុនហ្វា) ប្រើកម្មកររាល់ថ្ងៃ និងត្រូវបើកឲ្យកម្មកររាល់ខែដែរ និងត្រូវបើកឲ្យកម្មករ ចំនួន៨ម៉ឺនដុល្លារ ប៉ុន្តែដោយសារខ្វះលុយ ទាតពីតំណាងរោងចក្រ COCOVOL នោះមិនព្រមឲ្យ ទើបផ្អាកដំណើរការ ហើយគ្មានផលិតផលចេញឲ្យ ទើបមានរឿងបែបនេះកើតឡើង។
ទោះបីជាបែបណាកម្លាំងចម្រុះខាងលើ បានបន្តធ្វើករអនុវត្តដីកានោះ រហូតបានសម្រេច មិនបានរាថយនោះទេ និងបានរឹបអូសនូវសម្ភារៈដែលជាផលិតផលនៅក្នុងរោងចក្រ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន នោះប្រគល់ទៅឲ្យ រោងចក្រ កាត់ដេរ COCOVOL APPAREL CAMBODIA INCវិញ និងបានបើកផ្លូវឲ្យភាគីទាំងពីរតវ៉ាគ្នានៅពេលក្រោយយ៉ាងតាមចិត្តចុះ៕
គណៈកម្មការចម្រុះចុះអនុវត្តដីការក្សាការពារនៅ រោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន