Simpson បន្ត​កុងត្រា​ថ្មី​ជាមួយ Leicester ដល់​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

​បាល់ទាត់​៖​កីឡាករ Danny Simpson បានសម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League គឺ​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City​។​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ធ្លាប់​លេង​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United បាន​រយៈពេល​១​ឆ្នាំ​ហើយ​បាន​ចាកចេញ​មុន​តំណ​ត់​ប៉ុន្តែ​ឥឡូវនេះ Simpson ប្តេជ្ញាចិត្ត​នៅ​ជាមួយ Leicester រហូតដល់​ឆ្នាំ ២០១៩ ។​
​បន្ទាប់ពី​បានទទួល​ជ័យជម្នះ​លើ​ក្រុម Swansea City កាលពី​ថ្ងៃ​សៅរ៍​នោះ Simpson បាន​និយាយថា​”​មនុស្ស​គ្រប់គ្នា​ដឹងថា​ខ្ញុំ​ស្រឡាញ់​ក្រុម Leicester”«​ខ្ញុំ​ចង់​ស្នាក់​នៅទីនេះ​។ វា​គឺជា​ក្រុម​ល្អ​, ខ្ញុំ​គិតថា​យើង​នឹង​អាច​រក្សា​តំណែង​ជើងឯក​នេះ​បាន​» ។​
​គួរ​បញ្ជាក់ថា Simpson បាន​ផ្ទេរ​ចេញពី​ក្រុម Queens Park Rangers មកកាន់ Leicester ក្នុង​ឆ្នាំ ២០១៤ ដើម្បី​មក​ចាប់ដៃ​គួ​ជាមួយ Riyad Mahrez, Jamie Vardy និង Wes Morgan ក្រោយ​ការដឹកនាំ​របស់​គ្រូបង្វឹក Claudio Ranieri ៕

83667216_dany_simpson_body_getty