Benzema អាច​នឹង​វិលត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​បាល់ទាត់​៖​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​បារាំង ដែល​ហៅ​កាត់ (FFF) បាន​បើកទ្វារ​ចំហ​សម្រាប់​ខ្សែប្រយុទ្ធ Karim Benzema ក្នុង​ការវិល​ត្រឡប់មក​ចូល​ជាមួយ​ក្រុម​ជម្រើសជាតិ​វិញ​ពេល​រឿងក្តី​ប្រឆាំងនឹង​រូបលោក​ត្រូវបាន​បញ្ចប់​នោះ​។​
​ខ្សែប្រយុទ្ធ​រូបនេះ ត្រូវបាន FFF ផ្អាក​កាលពី​ខែធ្នូ​ឆ្នាំ ២០១៥ បន្ទាប់ពី​ត្រូវ​បានដាក់​នៅក្រោម​ការស៊ើបអង្កេត​ជា​ផ្លូវការ​ដោយ​ចៅក្រម​សម្រាប់​រឿងក្តី​មួយ​ដែល​បាន​ចោទប្រកាន់​ពី​រៀប​គម្រោង គំរាម​យកប្រាក់​ពី​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ឈ្មោះ Mathieu Valbuena ជុំវិញ​ខ្សែអាត់​វីដេអូ​សិច​។ ប៉ុន្តែ Benzema បាន​បដិសេធថា ខ្លួន​គ្មាន​កំហុស​ទេ​។​
​លោក Noel Le Graet ប្រធាន FFF បាន​និយាយថា ខ្សែប្រយុទ្ធ​នេះ នឹង​អាច​មានឱកាស​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​គ្រូបង្វឹក Didier Deschamps ។ លោក Noel បាន​និយាយថា “​ខ្ញុំ​ជំទាស់ នឹង​ទណ្ឌកម្ម​មួយជីវិត​។ Benzema ត្រូវតែ​ឆ្លងកាត់​និតិ​វិធី​តុលាការ​។​
​យ៉ាងណាមិញ ខ្សែ​ប្រុយ​ទ្ធ Benzema ពុំទាន់​មានការ​កំណត់​ដើម្បី​បង្ហាញមុខ​នៅ​តុលាការ​នៅឡើយ​ទេ ៕

download2