Mourinho ប្រាប់​ហេតុផល​ដក​ឈ្មោះ Rooney ពី Europa League
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2016 ក+ ក-

​បាល់ទាត់​៖​លោក Jose Mourinho គ្រូបង្វឹក​របស់​ក្រុម​បិ​ស​សាច​ក្រហម Manchester United បានបង្ហាញ​ពី​ហេតុផល​ចំពោះ​ការដក​ខ្សែប្រយុទ្ធ Wayne Rooney ចេញ សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ Europa League ពេល​ប៉ះ Feyenoord នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​
​ប្រធាន​ក្រុម​វ័យ​៣០​ឆ្នាំ​រូបនេះ​ត្រូវ​លោក Mourinho ដក​ចេញពី​បញ្ជី​២០​នាក់ រួមទាំង​កីឡាករ​មួយចំនួនទៀត​មាន Luke Shaw, Antonio Valencia និង Jesse Lingard​។​
​លោក Mourinho បាន​ប្រាប់​ពី​មូលហេតុ​នាំ​ឲ្យ​មានការ​សម្រេចចិត្ត​ដក​ប្រធាន​ក្រុម​រូបនេះ​ព្រោះ​លោក​ចង់​ឲ្យ Rooney សម្រាក​ត្រៀម​ប៉ះ Watford នៅ​ថ្ងៃអាទិត្យ​។ “Rooney លេង​គ្រប់​ប្រកួត​តាំងពី​បើក​រដូវ​កាល​មក​៕

jose-mourinho-695238