Messi នឹងអវត្តមាន៣សប្តាហ៍សម្រាប់ Barcelona
បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍ពីក្រុមអ្នកមានបុណ្យ FC Barcelona បានឲ្យដឹងថា ខ្សែប្រយុទ្ធពពេញដោយឥទ្ធិពលកីឡាករ Lionel Messi អាចនិងអវត្តមានឲ្យក្រុមអ្នកមានបុណ្យ ជាច្រើនសប្តហ៍ដោយសសារបញ្ហារបួសសាច់ដុំក្រលៀនខាងឆ្វេង។
កីឡាសញ្ជាតិអាហ្សង់ទីនវ័យ២៩ឆ្នាំរូបនេះ បានរងរបួសរបួសសាច់ដុំក្រលៀនខាងឆ្វេង កាលពីយប់មិញដោយប៉ះទង្គិចគ្នាជាមួយនិងកីឡាករ Diego Godin របស់ក្រុម Atletico Madrid និងត្រូវដូរចេញនៅនាទី៥៩ ។
Barcelona បានចេញមកបញ្ជាក់ថា Messi នឹងត្រូវសម្រាកព្យាបាលរបួសរយៈពេល៣សប្ដាហ៍។ ដូច្នេះ Messi នឹងអវត្តមានពីការប្រកួតប៉ះ Sporting Gijon នៅ La Liga, Borussia Monchengladbach នៅ UEFA Champions League សប្ដាហ៍ក្រោយ និងប៉ះ Celta Vigo នៅដើមខែតុលាផងដែរ៕