Fernandinho នឹង​ទទួលបាន​កិច្ចសន្យា​ថ្មី​ពី Man City
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែបម្រើ​របស់​ក្រុម​មេឃ​ខៀវ Manchester City គឺ​កីឡាករ Fernandinho ត្រូវបាន​គេ​រាយការណ៍​ថា នឹងត្រូវ​បានផ្ដល់​នូវ​កិច្ចសន្យា​ថ្មី​ដោយ​ក្រុម Man City បន្ទាប់ពី​មានការ​ស្ងើចសរសើរ​ពី​សំណាក់​លោកគ្រូ​បង្វឹក Pep Guardiola អំឡុងពេល​ការដឹកនាំ​របស់លោក​ក្នុង​រយៈពេល​ពីរ​បី​ខែ​កន្លងមកនេះ ។​
កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៥​ឆ្នាំ​ដែល​ផ្លាស់​មកកាន់​ពហុ​កីឡដ្ឋាន Etihad Stadium របស់​ក្លិប​មេឃ​ខៀវ Manchester City ក្នុង​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ដែល​ចាក​ចេញពី​ក្លិប Shakhtar Donetsk កាលពី​ឆ្នាំ​២០១៣ និង​បាន​បង្ហាញខ្លួន​ចូល​លេង​ឲ្យ​ក្លិប​នៅ​ប្រទេស​អង់គ្លេស​មួយ​នេះ​ចំនួន ១០៥​លើក ហើយក៏​ជា​សមាជិក​មួយរូប​ដែល​ធ្លាប់ជួយ​ឲ្យ​ក្លិប​មេឃ​ខៀវ Manchester City ឈ្នះ​ជើងឯក Premier League មួយ​លើក និង​ជើងឯក League Cup ចំនួន​ពីរលើក​ផងដែរ ។​
​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ The Mirror បាន​ឲ្យ​ដឹងថា លោកគ្រូ​បង្វឹក Pep Guardiola គឺជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​នៃ​ការផ្ដល់​កិច្ចសន្យា​ថ្មី​ទៅ​ឲ្យ Fernandinho បន្ទាប់ពី​ទម្រង់​របស់​កីឡាករ​រូបនេះ​នៅ​ដើមរដូវ​កាល​ពិតជា​សាក​សមជា​ខ្សែបម្រើ​ដែល​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ត្រូវការ ហើយក៏​កំពុង​រក្សា​ចំណង​ទំនាក់ទំនង​ជាមួយ Fernandinho ក្នុងការ​ចុះកិច្ចសន្យា​ថ្មី​នាពេល​ខាងមុខនេះ ។​
​គួរ​បញ្ជាក់ថា ខ្សែបម្រើ Fernandinho នឹង​ផុត​កិច្ចសន្យា​របស់ខ្លួន​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​ដែល​មានន័យថា កីឡាករ​រូបនេះ​នឹងមិន​មានតម្លៃ​ខ្លួន​សម្រាប់​ការផ្ទេរ​ទៅកាន់​ក្លិប​បរទេស​ផ្សេងទៀត​នៅ​ខែមករា​ខាងមុខ ៕

456568199_crop_north