បាល់ទាត់៖យោងតាមសេចក្តីរាយការណ៍ពីក្រុមហង្សក្រហម Liverpool បានឲ្យដឹងថា ក្រុមអាចនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែបម្រើសញ្ជាតិប្រេស៊ីលគឺកីឡាករ Philippe Coutinho បន្ទាប់មានក្រុមមួយចំនួនកំពុងតែចាប់អារម្មណ៍ទម្រង់លេងរបស់គេនោះ។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ២៤ឆ្នាំរូបនេះ បច្ចុប្បន្ននេះកំពុងតែបង្ហាញនៅទម្រង់លេងបានយ៉ាងល្អនៅរដូវកាលនេះ ដែលធ្វើឲ្យគ្រូបង្វឹករបស់ក្រុមអ្នកមាន Barcelona ចំណាប់អារម្មណ៍យ៉ាងខ្លាំងហើយតែកំពុងរៀបចំកញ្ចប់ថវិកាដើម្បីតាមប្រមាញ់កីឡាកររូបនេះមកកាន់កីឡដ្ឋាន Nou Camp ។
ប៉ុន្តែទោះបីយ៉ាងនេះក្តី ក្រុម Liverpool អាចនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែបម្រើរូបនេះដើម្បីរារាំងការតាមចែចង់របស់ក្រុម Barcelona ដោយផ្តល់កិច្ចសន្យាថ្មីដែលប្រសើរជាងមុនដល់ Philippe និង Adam Lallana ផងដែរ៕