បាល់ទាត់៖នាយកបច្ចេកទេសរបស់ក្រុមអ្នកមានបុណ្យ Barcelona លោក Albert Soler និយាយថា ក្រុមគ្រោងបង្កើនទឹកប្រាក់ដែលធ្លាប់ចំណាយ១,១លានផោនក្នុងមួយឆ្នាំទៅលើថ្នាលបណ្តុះកីឡាករនឹងត្រូវបង្កើនទ្វេដងរហូតដល់២,៦លានផោន ក្នុងគោលបំណងស្វែងរកកីឡាករ Lionel Messi និង Andres Iniesta ជំនាន់ថ្មី។
ថ្នាក់បណ្តុះបណ្តាលកីឡាករ La Masia របស់ក្លឹប Barcelona នេះបានដើរតួនាទីសំខាន់ក្នុងការស្វែងរកជោគជ័យសម្រាប់ក្លឹបជាងមួយទសវត្សរ៍មកហើយ។ ដោយ Barccelona មើលឃើញពីការធ្លាក់ចុះនៃកីឡាករមានទេពកោសល្យនៅក្នុងស្រុកក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ។
លោកនាយកបច្ចេកទេសរបស់ក្រុមបានបញ្ជាក់ប្រាប់ថា “នេះគឺជាអ្វីដែលអ្នកមិនដែលឃើញនៅក្នុងក្រុមធំៗ ដូចជា Chelsea, Man Utd, PSG ឬ Real Madrid ជាដើមនោះ”។ គោលបំណងគឺចង់បង្កើនកម្រិតកីឡាករអាជីពនិងដើម្បីជួយកីឡាករវ័យក្មេងរបស់ក្រុម៕