Bale បន្ត​កុងត្រា​​រយៈពេល៦ឆ្នាំទៀតជាមួយ Real Madrid
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

បាល់ទាត់​៖Gareth Bale ខ្សែបម្រើ​ឆ្នើម​ក្រុម Real Madrid បាន​បន្ត​កុងត្រា​៦​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​ស្ដេច​ស រហូតដល់​ឆ្នាំ​២០២២ និង​ទទួលបាន​ថ្លៃឈ្នួល​ច្រើនជាង​មុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Daily mail ។​
​កុងត្រា​ថ្មី​នេះ​មានន័យថា Super Star ជម្រើសជាតិ​វែ​ល​រូបនេះ នឹង​លេង​នៅ​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​រហូតដល់​អាយុ​៣៣​ឆ្នាំ និង​ទទួលបាន​ថ្លៃឈ្នួល ៣៤៦០០០​ផោន​ក្នុង​១​សប្ដាហ៍ ឬ​១៨​លាន​ផោន​ក្នុង​១​ឆ្នាំ ដែលជា​ថ្លៃឈ្នួល​ថ្លៃ​បំផុត​លំដាប់​ទី​២ បន្ទាប់ពី CR7 ១៩​លាន​ផោន​ក្នុង​១​ឆ្នាំ​។​
គួរ​បញ្ជាក់ថា Bale ផ្ទេរ​ពី​ក្លឹប Tottenham Hotspur ទៅ Real កាល​ឆ្នាំ​២០១៣ តម្លៃ​៨៥​លាន​ផោន និង​បង្ហាញខ្លួន​១៣៥​ប្រកួត ស៊ុត​៦២​គ្រាប់ Assists ៤៨​ដង ជួយ​ឲ្យ​ក្រុម​ស្ដេច​ស លើក​ពាន UEFA Champions League ២​ដង (២០១៤, ២០១៦), Copa del Rey (២០១៤), UEFA Supercup (២០១៤) និង FIFA Club World Cup (២០១៥) ផងដែរ​៕

1284