Mourinho ត្រូវ FA ពិន័យ​មិន​ឲ្យ​ចូល​បញ្ជា​កូនក្រុម​មួយ​ប្រកួត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

​បាល់ទាត់​៖​សហព័ន្ធ​បាលទាត់​អង់គ្លេស​(FA) បានដាក់​ពិន័យ​ទៅលើ​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United ជា ប្រាក់ ៥៨០០០​ផោន និង​ពិន័យ​មិន​ឲ្យ ឈរ​បញ្ជា​កូនក្រុម​១​ប្រកួត​ដោយ​ករណី​ពីរ​ផ្សេងគ្នា​។​
​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ត្រូវ FA ដាក់ពិន័យ​ករណី​ទី​១ គឺ​លោក ឆ្លង​ផុតពី​គំនូស​ហាមឃាត់​ក្នុងអំឡុង​ការប្រកួត​ស្មើគ្នា ជាមួយ Burnley កាលពី​ថ្ងៃ​សៅរ៍ ហើយ​ភ្លាមៗ​រូបលោក​ត្រូវ​អាជ្ញាកណ្ដាល Mark Clattenburg បណ្ដេញ​ឲ្យ​ទៅ​អង្គុយ​ខាងលើ​ជាមួយ​តំបន់​អ្នកគាំទ្រ និង​ត្រូវ​បង់ប្រាក់​ពិន័យ​៨០០០ ផោន​ផងដែរ​។​ចំណែក​ករណី​ទី​២​ត្រូវ​បង់ប្រាក់ ៥០០០០ ផោន​ចំពោះ​ការនិយាយ​ប៉ះពាល់​អាជ្ញាកណ្ដាល Anthony Taylor មុន​ការប្រកួត​រវាង Manchester United និង Liverpool កាលពី​ថ្ងៃទី​១៧ ខែតុលា​។​
​យ៉ាងណាមិញ Mourinho នឹង​អវត្តមាន​មិនអាច​ឈរ​បញ្ជា​ក្រុម​សម្រាប់​ការប្រកួត​ប៉ះ Swansea នៅ​ថ្ងៃអាទិត្យ​នេះ​៕

manchester-united-manager-jose-mourinho