PSG គ្រោង​ចំណាយ​១០០​លាន​អឺរ៉ូ​នាំយក Coutinho និង Firmino
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា ក្រុម​មហាសេដ្ឋី​របស់​បារាំង Paris Saint-Germain គ្រោង​ចំណាយ​កញ្ចប់​ទឹកប្រាក់ ១០០ លាន​អឺរ៉ូ​ក្នុងការ​ចុះហត្ថលេខា​ទិញយក​កីឡាករ Philippe Coutinho និង Firmino របស់​ក្រុម​ហង្ស​ក្រហម Liverpool នាទី​ផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​ខែមករា​ខាងមុខនេះ​។​
Philippe Coutinho បច្ចុប្បន្ន​មានការ​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ទៅលើ​ការចាកចេញ​ពី​ទឹកដី Anfield ខណៈដែល​មាន​សេចក្តីរាយការណ៍​ថា ក្រុម​យក្ស​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ក្រុម​អ្នកមាន​បុណ្យ Barcelona និង​អធិរាជ​ស Real Madrid កំពុង​នឹង​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​ចុះហត្ថលេខា​ទិញយក​រូបគេ​ផងដែរ​។​
PSG អះអាងថា​ក្រុម​ត្រៀម​សំណើ​រួចរាល់​សម្រាប់​ដាក់​ទៅកាន់​ក្រុម​ហង្ស​ក្រហម ដើម្បី​នាំយក​កីឡាករ​ទាំងពីរ​នេះ និង​គ្រោង​ចំណាយ​ថវិកា​រហូត​ដ៏​ទៅ​១០០ លាន​អឺរ៉ូ ក្នុងការ​ចុះហត្ថលេខា​នាំយក​កីឡាករ​ដ៏​មាន​ឥទ្ធិពល​ទាំងពីរ​នេះ​ដើម្បី​ពង្រឹង​ក្រុម​បន្ថែមទៀត​។​
​គួរ​បញ្ជាក់ថា តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​ទាំង​ពីររូប ការបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួក​នៃ​រដូវ​កាល​ថ្មី​បាន​ដឹកនាំ Liverpool មកឈរ​លើ​កំពូល​តារាង អង់ គ្លេ​ស Premier League បណ្តោះអាសន្ន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំកន្លះ​ចុងក្រោយ​មកនេះ​ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០១៤៕

2eabcae500000578-3328508-image-a-15_1448131160642