Messi បដិសេធ​ចំពោះ​ការបន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តី​រាយ​របស់​សារព័ត៌មាន Marca បាន​ឲ្យ​ដឹងថា Lionel Messi បាន​បដិសេធ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ទេ ហើយ​ថែមទាំង​ចង់​ចាក​ចេញពី​ក្រុម​នេះ មុន​ចប់​កិច្ចសន្យា​ទៀតផង​។​
​តាម​ប្រភព​សារព័ត៌មាន​ខាងលើ​បាន​អះអាងថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​បដិសេធ​មិន​ព្រម​បន្ត​កុងត្រា​ជាមួយ Barcelona តាំងពី​ពាក់កណ្ដាល​ខែកក្កដា អំឡុងពេល​រូបគេ​ធ្វើដំណើរ​សម្រាក​លំហែកាយ​ជាមួយ​ក្រុមគ្រួសារ​។ ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​រូបនេះ​ក៏បាន​ពិចារណា ចង់​ចាក​ចេញពី​ក្រុម យក្ស​អេ​ស្ប៉ា​ញ មុន​ចប់​កុងត្រា​នៅ​ឆ្នាំ​២០១៨​ផងដែរ​។​
​ហេតុផល​ដែល​ធ្វើ​ឲ្យ Messi រារែក​មិន​ចង់​ត​កុងត្រា​ជាមួយ Barcelona គឺ​ព្រោះតែ​រូបគេ​ធុញថប់​នឹង​រឿង​ពន្ធ​នៅ​អេ​ស្ប៉ា​ញ​។ ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ត្រូវបាន​តុលាការ​កាត់ក្ដី​ឲ្យ​ជាប់ពន្ធនាគារ ២១​ខែម្ដង​ហើយ ហើយ​កន្លងមក​ក៏បាន​ឡើង​តុលា​ការតវ៉ា​ជា​ច្រើនដង​បន្តបន្ទាប់​។​
​យ៉ាងណាមិញ​តាម​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា Messi អាច​នឹង​វិល​ទៅ​ក្រុម​ចាស់​របស់គេ​នៅ​ស្រុកកំណើត Newell’s Old Boys វិញ​៕

mess-celtic-lionel_3754816