Neymar ប្រឈម​ជាប់ពន្ធនាគារ​២​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

​បាល់ទាត់​៖​ទីភ្នាក់ងារសារព័ត៌មាន independent បាន​រាយការណ៍​ថា តារា​ឆ្នើម​របស់​ក្រុម FC Barcelona កីឡាករ Neymar ត្រូវបាន​ព្រះរាជអាជ្ញា​អេ​ស្ប៉ា​ញ​បានចេញ​ដីកា​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០,៦​លាន​ដុល្លារ ដោយ​ជាប់​សង្ស័យ​រួមចំណែក​ប្រព្រឹត្ត អំពើពុករលួយ​ពេល​រូបគេ​ផ្ទេរ​ពី​ក្លឹប Santos ទៅ​ក្លឹប​អ្នកមាន​បុណ្យ​កាល​ឆ្នាំ​២០១៣​។​
​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ប្រេ​ស៊ី​ល DIS ដែលជា​ម្ចាស់​កម្មសិទ្ធិ​៤០% នៃ​សិទ្ធិ​ដោះដូរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar បាន​បញ្ជាក់ថា ពួកគេ​បានទទួល​ប្រាក់​តិចជាង​អ្វីដែល​សាធារណជន​បានដឹង ព្រោះ​ក្លឹប Barca បាន​លាក់បាំង​តម្លៃ​ផ្ទេរ​ពិតប្រាកដ​។​
​ជាមួយគ្នានេះ​ព្រះរាជអាជ្ញា Judge Jose Perals ក៏បាន​ចេញ​ដីកា កាត់ទោស​អតីត​ប្រធាន​ក្លឹប Barca លោក Rosell ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៧,១​លាន​ដុល្លារ​, ឪពុក Neymar (Neymar Sr) ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំ រួមទាំង​ម្ដាយ​របស់គេ Nadine da Silva ត្រូវ​ជាប់ពន្ធនាគារ​១​ឆ្នាំ​ទៀតផង​។​
​គួររម្លឹកថា កន្លងមក​មិត្ត​រួម​ក្លឹប​កីឡាករ Lionel Messi និង Javier Mascherano ក៏ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២១​ខែ និង​១២​ខែ​ផងដែរ​៕

neymar