FA ដាក់ពិន័យ Mourinho មិន​ឲ្យ​ឈរ​បញ្ជា​កូនក្រុម​៣​ប្រកួត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2016 ក+ ក-

​បាល់ទាត់​៖​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA បានដាក់​ពិន័យ​សាជាថ្មី​លើ​លោក Jose Mourinho មិន​ឲ្យ​ចូល​បញ្ជា​កូនក្រុម ដោយសារ​បង្ហាញ​កាយវិការ​ខឹងសម្បា​ចំពោះ​ការសម្រេច​របស់​អាជ្ញាក​ណ្ដា​ល ដោយ​ស្ទុះ​ទៅ​ទាត់​ដប​ទឹក ក្នុងការ​ប្រកួត​ដែល Manchester United ស្មើគ្នា ១-១ ជាមួយ West Ham កាលពី​យប់​ថ្ងៃអាទិត្យ​។​
​ភ្លាមៗ​ក្រោយ​ប្រតិកម្ម​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ អាជ្ញាកណ្ដាល Jonathan Moss បាន​បណ្ដេញ​រូបលោក​ឲ្យ​ទៅ​អង្គុយ​កន្លែង​អ្នកគាំទ្រ​ម្ដង​រួចមកហើយ ប៉ុន្តែ​ពេលនេះ​លោក​ប្រឈម​នឹង​ការពិន័យ​មិន​ឲ្យ​ឈរ​បញ្ជា​កូនក្រុម​ចំនួន​៣​ប្រកួត​ទៀត​។ ទោះជា​យ៉ាងណា​លោក Mourinho មាន​ពេល​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១ ខែធ្នូ ដើម្បី​ប្ដឹង​ឧទ្ធរណ៍​។​
​គួរ​បញ្ជាក់ថា នេះ​គឺជា​ការពិន័យ​លើក​ទី​២​របស់ Mourinho នៅ​រដូវ​កាល​នេះ បន្ទាប់ពី​លើកទីមួយ​បុរស​វ័យ​៥៣​ឆ្នាំ ត្រូវ​បណ្ដេញចេញ​កាល​ប៉ះ Burnley ហើយ​ផាក​ជា​ទឹកប្រាក់​៨​ពាន់​ផោន និង​មិន​ឲ្យ​ឈរ​បញ្ជា​កូនក្រុម​១​ប្រកួត​៕

mourinho1_largemourinho_large