Coutinho នឹង​អវត្តមាន​រយៈពេល​៥​សប្តាហ៍​ឲ្យ Liverpool
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

​បាល់ទាត់​៖​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​បញ្ជាក់ថា​ខ្សែប្រយុទ្ធ Philippe Coutinho នឹងត្រូវ​អវត្តមាន​រហូត​ទៅដល់​ប្រាំ​សប្តាហ៍​ដោយសារ​របួស​កជើង​។​
​តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានទទួល​ការ​ស្កេ​ន​មួយ​នៅ​ថ្ងៃ​ចន្ទ​បន្ទាប់ពី​រងរបួស​កជើង​ក្នុងអំឡុងពេល​ការទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-០ លើ​ក្រុម​ឆ្មា​ខ្មៅ Sunderland នៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​សៅរ៍​។​
​មុនពេល​ការ​ប៉ះគ្នា​ជាមួយ​ក្រុម Leeds United​នៅក្នុង​ពានរង្វាន់ EFL Cup របស់​ក្រុម Liverpool លោក Klopp បាន​ប្រាប់ BBC Sport ថា ” Philippe Coutinho នឹងត្រូវ​អវត្តមាន​រហូត​ទៅដល់​ប្រាំ​សប្តាហ៍ ហើយ​យើង​នឹង​រងចាំ​កីឡាករ​រូបនេះ ត្រឡប់មកវិញ​យើង​នឹង​ឃើញ​មិន​គាត់ សម្រាប់​យប់​នេះ ប៉ុន្តែ​យើង​នឹង​ឃើញ​គាត់ សម្រាប់​ការប្រកួត​នៅ​សប្ដាហ៍​ក្រោយ ” ។​
​គួរ​បញ្ជាក់ថា Philippe Coutinho​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៥​គ្រាប់​ក្នុងការ​ប្រកួត​ទាំង​នៅ រដូវ​កាល​នេះ​នឹង​បាន​ជួយ​ហង្ស​ក្រហម​ឈរ​នៅ​ចំណាត់​ទី​២ នៅក្នុង​តារាង​ក្របខ័ណ្ឌ Premier League ក្រោយ​ការប្រកួត ១៣​លើក​៕

philippe-coutinho