Man Utd នឹងបើក​ការចរចា​​កិច្ចសន្យា​ថ្មី​ជាមួយ Mata
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​រាយការណ៍​ថា​បានរៀបចំ​បើក​ការចរចា​លើ​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ Juan Mata ។​
​កីឡាករ​វ័យ​២៨ ឆ្នាំ​រូបនេះ​កិច្ចព្រមព្រៀង​នាពេល​បច្ចុប្បន្ននេះ​នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​ក្រោយនេះ ប៉ុន្តែ​វា​ត្រូវបាន​គេ​យល់ថា​ក្រុម​បិសាច​ក្រហម​អាច​នឹង​បន្ត​ផ្តល់ជូន​កិច្ចសន្យា​បន្ថែម​រយៈពេល​១២ ខែ​ដើម្បី​រក្សារ​កីឡាករ​រូបនេះ​រហូតដល់ រដូវក្តៅ​នៃ​ឆ្នាំ​២០១៩ ។​
​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Sun បាន​ឲ្យ​ដឹងថា លោក Jose Mourinho ចង់​ផ្តល់ជូន​កិច្ចព្រមព្រៀង​រយៈពេល​វែង​សម្រាប់​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បន្ទាប់ពី​លោក Mourinho បាន​ចាប់អារម្មណ៍​នៅ​ទម្រង់​លេង​នៅ​កីឡាដ្ឋាន Old Trafford នៅ​រដូវ​កាល​នេះ​របស់គាត់​។​
​ពីដំបូង Mata គិតថា​នឹង​ផ្លាស់​ចេញពី​កិ​ឡា​ដ្ឋា​ន Old Trafford នៅពេលដែល​លោក Mourinho មក​គ្រប់គ្រង​ដំបូង​សម្រាប់​ក្រុម​នេះ ប៉ុន្តែ Mata ជា​កីឡាករ​សំខាន់​សម្រាប់​គ្រួ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ទៅវិញ ក្រោយ Mata ជួយ​ឲ្យ​ក្រុម​តាម​បាន ១-១ ជាមួយ​ក្រុម West Ham United កាលពី​ថ្ងៃអាទិត្យ កន្លងទៅនេះ ។​
​គួរ​បញ្ជាក់ថា Mata បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៥ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៧ ប្រកួត​ឲ្យ Man United ក្នុង​រដូវ​កាល​នេះ​៕

juan-mata-612749