អ្នកចាំទី​ក្រុម Chapecoense ប្រកាស​ចូលនិវត្តន៍​ក្រោយពី​សោកនាដកម្ម​ធ្លាក់​យន្តហោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2016 ក+ ក-

​បាល់ទាត់​៖​អ្នកចាំទី​របស់​ក្រុម Chapecoense កីឡាករ Nivaldo បានប្រកាស​ចូលនិវត្តន៍​ពី​កីឡាបាល់ទាត់​បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់លោក​ភាគច្រើន ត្រូវបាន​ស្លាប់​នៅក្នុង​សោកនាដកម្ម​ការធ្លាក់​យន្តហោះ​នៅ​កូ​ឡុំ​ប៊ី​កាលពី​យប់​ថ្ងៃ​ចន្ទ​។​
​អ្នកចាំទី​វ័យ ៤២​ឆ្នាំ​រូបនេះ ជា​សមាជិក​ដ៏​តិចតួច​បំផុត​នៃ​កីឡាករ​ក្រុម Chapecoense ដែល​បាន​ខកខាន​ធ្វើដំណើរ​តាម​ជើងហោះហើរ ដែលជា​អកុសល​បាន​ធ្លាក់ និង​សម្លាប់ មនុស្ស​ស្ទើរ​ទាំងស្រុង ខណៈដែល​ក្រុម​មួយ​នេះ​កំពុង​ឆ្ពោះ​ដំណើរ​ទៅកាន់​ប្រទេស​កូ​ឡុំ​ប៊ី​ដើម្បី​ជួប​មុខ Atletico Nacional ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ទី​ពីរ​ប្រចាំ​ទ្វីបអាមេរិក Copa Sudamerica ។​
​លោក​បាន​បញ្ជាក់ប្រាប់ Globoesporte ទាំង​អារម្មណ៍​ដ៏​ក្តុកក្តួល​ថា “​ខ្ញុំ​បាន​សន្ម​ត់​ថា​នឹង​ទៅ​ជាមួយនឹង​ដំណើរ​មួយ​នោះ ប៉ុន្តែ​ចុងបញ្ចប់​គឺ​ស្នាក់នៅ​ក្លឹប​។​”​អ្វី​គ្រប់យ៉ាង​វា​សុទ្ធ​តែមាន​ហេតុផល​។​ខ្ញុំ​មិនបាន​ធ្វើដំណើរ​ទៅកាន់​ក្លឹប Palmeiras​ដោយសារតែ​វា​នឹង​អាចធ្វើឱ្យ​ការប្រកួត​លា​ចុងក្រោយ​របស់ខ្ញុំ​លេង​នៅទីនេះ​ក្នុងជំនួប​ជាមួយ Atletico Mineiro ពេលដែល​ខ្ញុំ​នឹង​បង្គ្រប់​ការប្រកួត​លើក​ទី ៣០០​សម្រាប់​ក្លឹប​។ ខណៈដែល​មានការ​ផ្លាស់​ប្តូរ​ការធ្វើដំណើរ ពួកគេ​មិនបាន​ត្រឡប់​ទៅ Chapeco ទេ តែ​ជំនួស​មកវិញ​បានធ្វើ​ដំណើរ​បន្ត​ពី Sao Paulo ទៅកាន់ Medellin​។ ដូច្នេះ Caio (​អ្នកចាត់ការ​ទូទៅ​) បាន​និយាយថា គាត់​នឹងមិន​មក​ទទួល​ខ្ញុំ​ឡើយ​”​។​
​គួរ​បញ្ជាក់ថា អ្នកចាំទី Nivaldo បាន​ត្រៀមខ្លួន​ដើម្បី​លេង​សម្រាប់​ការប្រកួត​លើក​ទី ៣០០​របស់គាត់ និង​ជាការ​ប្រកួត​ជា​លើកចុងក្រោយ​សម្រាប់ Chapecoense ពេលដែល​ពួកគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​ក្រុម Atletico Mineiro ៕

nivaldo-2