បាល់ទាត់៖លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនបញ្ចេញនូវអ្វីដែលលោក ធ្លាប់បាននិយាយថា កីឡាករកម្ពុជាដល់ពេលដែលត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់របស់ខ្លួន ប្រសិនបើចង់ជួយជាតិ លើវិស័យបាល់ទាត់ ។ ប៉ុន្តែលោកមិនបានបង្ហាញទេថា តើទម្លាប់អាក្រក់របស់កីឡាកររួមមានអ្វីខ្លះ? ។
យ៉ាងណាក៏ដោយ លោក Lee Tae Hoon បញ្ជាក់ថា លោកនឹងផុតកុងត្រាត្រឹមឆ្នាំ២០១៦នេះ។ បន្ទាប់ពីលោកបានចាប់ផ្ដើមចុះកុងត្រាជាមួយសហព័ន្ធបាល់ទាត់កម្ពុជាកាលពីឆ្នាំ២០១៣។ ប៉ុន្តែលោកថា មុនសម្រេចចិត្តតកុងត្រា ឬត្រូវបញ្ចប់នោះមានបញ្ហាចំនួន ៣ ចំណុចដែលលោកធ្វើការបង្ហាញជូនរួមមាន៖
១-បញ្ហាអ្នកលួចបន្លំប្រើឈ្មោះរបស់លោកបង្កើតគណនីហ្វេសបុកក្លែងក្លាយ សរសេរតែរឿងមិនពិតដែលលោកមិនបានដឹង។
២- លោកកំពុងពិភាក្សាជាមួយ FFC (សហព័ន្ធបាល់ទាត់កម្ពុជា) ជុំវិញបញ្ហាកុងត្រារបស់លោក។ លោកបញ្ជាក់ថា បើលោកមិនចង់នៅបន្ត លោកមិនពិភាក្សាជាមួយសហព័ន្ធនោះទេ។
៣- កីឡាករជម្រើសជាតិកម្ពុជា ដល់ពេលផ្លាស់ប្ដូរទម្លាប់អាក្រក់របស់ខ្លួន ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចំរើន។ លោក នឹងបង្ហាត់ប្រសិនបើកីឡាករព្រមកែប្រែកំហុសដដែលកន្លងមក ប៉ុន្តែលោកក៏ នឹងមិនបន្តបង្ហាត់ប្រសិនបើកីឡាករទាំងអស់មិនព្រមកែប្រែកំហុសដដែលទាំងនោះ ៕