បាល់ទាត់៖សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអង់គ្លេស(FA) បានចោទប្រកាន់ក្រុមមេឃខៀវ Manchester City និង ក្រុមតោខៀវ Chelsea ពីបទគ្រប់គ្រងកីឡាកររបស់ពួកគេមិនបានល្អនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍។
ការចោទប្រកាន់របស់ FA ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលភាពអនាធិបតេយ្យមួយកើតឡើងលើទីលានប្រកួតនៅចុងម៉ោងរវាងក្រុមទាំង២ ហើយជាលទ្ធផលខ្សែប្រយុទ្ធ Sergio Aguero និងខ្សែបម្រើ Fernandinho ត្រូវពិន័យកាតក្រហម ប៉ុន្តែ Cesc Fabregas របស់ Chelsea ដែលជាអ្នកពាក់ព័ន្ធដែរនោះមិនទទួលពិន័យអ្វីទេ។
យ៉ងណសមិញ អ្នកចាត់ការទូទៅ Pep Guardiola ក៏បានចេញមកសុំទោសជំនួសឲ្យកូនក្រុមរបស់លោកផងដែរ ក្រោយចប់ហេតុការណ៍ខាងលើនោះ ប៉ុន្តែទោះបីយ៉ាងនេះក្តី FA បានពិន័យ Aguero មិនឲ្យចូលលេង៤ប្រកួត និងពិន័យ Fernandinho មិនឲ្យលេង៣ប្រកួត។ ក្លឹបទាំងសងខាងមានពេលត្រឹមថ្ងៃទី៨ ខែធ្នូ ដើម្បីធ្វើការតវ៉ា៕