Ronaldo ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក​លើក​ទី​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ផ្សាយ​ថា កីឡាករ Cristiano Ronaldo បានឈ្នះ​ពាន​កីឡាករ​លេង​ល្អ​បំផុត​របស់​ពិភពលោក ឆ្នាំ​២០១៦ Ballon d’Or បន្ទាប់ពី​ជួយ​ឲ្យ​ក្លឹប Real Madrid ឈ្នះ​ជើងឯក UEFA Champions League និង​ព័រ​ទុយ​ហ្គា​ល់ ឈ្នះ​ពាន Euro នៅ​ទឺ​កដី​ប្រទេស​បារាំង​។​
​នេះ​ជា​លើក​ទី​៤​ហើយ ដែល​កីឡាករ​វ័យ​៣១​ឆ្នាំ ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ឈ្នះ​ពាន​លំដាប់​កំពូល​របស់ FIFA ប្រចាំឆ្នាំ​២០១៦ ក្រៅពី​ធ្លាប់​ឈ្នះ​៣​ដង​ផ្សេងទៀត​ក្នុង​ឆ្នាំ​២០០៨-២០១៣ និង​ឆ្នាំ​២០១៤ នាពេល​កន្លងទៅ គ្រា​ដែល Lionel Messi របស់​ក្លឹប FC Barcelona ធ្លាប់​ឈ្នះ​បាន​៥​ដង​។​
​គួរ​បញ្ជាក់ថា ក្នុងការ​បោះឆ្នោត​ជុំ​ផ្តាច់ព្រ័ត្រ​លើក​ទី​៣ យប់​ថ្ងៃ​ច័ន្ទ ទី​១២ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​ទីក្រុង Nyon ប្រទេស​បារាំង នៃ​ទីស្នាក់ការ​កណ្តាល​របស់ UEFA ក្នុង​កម្មវិធី​ចាប់ឆ្នោត​ជ្រើសរើស​គូប្រកួត​ក្នុង UEFA Champions League និង UEFA Europa League អតីត​កីឡាករ​ក្លឹប Manchester United និង Sporting Lisbon ខាងលើ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ គ្រា​ដែល Messi ឈ្នះ​នៅ​លេខ​២ និង Antoine Griezmann របស់​ក្លឹប Atletico Madrid បញ្ចប់​ទៅដោយ​ចំណាត់ថ្នាក់​លេខ​៣៕

3b514e1400000578-4026064-image-a-25_14815797738393b513b8300000578-4026064-image-m-29_1481579839401