បាល់ទាត់៖កីឡាករ Lionel Messi បានជួបនឹងក្មេងប្រុសអាហ្វហ្គានីស្ថានដែលបានទាក់ចិត្តមនុស្សមួយពិភពលោកនាពេលកន្លងទៅជាមួយនិងអាវឈ្មោះ Messi ធ្វើពីថង់ប្លាស្ទិក ហើយពេលនេះ Murtaza បានជួបនិងនិមិត្តរូបរបស់ខ្លួនហើយកាលពីថ្ងៃអង្គារ។
ក្មេងប្រុស Murtaza អាយុ៦ឆ្នាំរូបនេះ បានថតក្នុងខែមករាដោយពាក់អាវធ្វើពីថង់ប្លាស្ទិកជាមួយស្នាមឆ្នូតខៀវនិងសដែលតំណាងឲ្យប្រទេសអាហ្សង់ទីន និងរួមជាមួយឈ្មោះ និងលេខ ១០ របស់ម្ចាស់ពាន Ballon d’Or ប្រាំលើកកីឡាករ Messi។
ក្រោយរូបភាពនោះបានល្បីរន្ទឺ Messi ក៏បានឆ្លើយតបដោយការផ្ញើអាវទៅឲ្យក្មេងប្រុសម្នាក់នោះជាមួយហត្ថលេខាពីខ្សែប្រយុទ្ធឆ្នើមរូបនេះផងដែរ។ប៉ុន្តែសុបិនរបស់កុមារាម្នាក់នេះដោយចង់ជួបនិមិត្តរូបបាល់ទាត់របស់ខ្លួនផ្ទាល់បានក្លាយជាការពិតកាលពីថ្ងៃអង្គារទី ១៣ ម្សិលមិញនេះខណៈក្រុម Barcelona ធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្លឹប Al Ahli ដោយ Barcelona ឈ្នះក្នុងលទ្ធផល ៥-៣៕