Zlatan បដិសេធ​​សំណើ​១២០​លាន​ផោន​របស់​ក្រុម​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែ​ប្រុយ​ទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Zlatan Ibrahimovic បានចេញ​មុខមក​បដិសេធ​ចំពោះ​សំណើ ១២០​លាន​ផោន របស់​ក្រុម​នៅ​ក្របខ័ណ្ឌ Chinese Super League ដោយ​អះអាងថា រូបគេ​ចង់​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​បិសាច​ក្រហម​មួយ​នេះ​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ចេញពី​ក្រុម​មហាសេដ្ឋី PGS របស់​បារាំង មកកាន់​ក្រុម បិសាច​ក្រហម កាលពី​រដូវក្តៅ​កន្លងទៅនេះ និង​ស៊ុត​បញ្ចូល​ទី​ចំនួន ១៦​គ្រាប់​ឲ្យ Man Utd សម្រាប់​ការប្រកួត​ទាំងអស់​នៅ​រដូវ​កាល​នេះ ។​
​តាម​ការចេញផ្សាយ​រប​ស់កា​សែត Daily Mail បាន​អះអាងថា ក្លិប​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​ចិន មាន​ឆន្ទៈ​ក្នុងការ​ចំណាយលុយ​រាប់​លាន​ដើម្បី​ទិញយក Ibrahimovic ក្នុងការ​បង្កើន​ទម្រង់​លេង​នៅ Chinese Super League ដែល​គេ​អាច​ធានាថា និង​រកប្រាក់​ចំណូល​ពាណិជ្ជកម្ម​បាន​យ៉ាងច្រើន​ផង​ដែល ។​
​ទោះជា​យ៉ាងនេះ​ក្តី Zlatan ត្រូវបាន​គេ​រាយការណ៍​ដែល​ចង់​បន្ត​ស្នាក់នៅ Old Trafford មុន​បញ្ចប់​រដូវ​កាល​នាពេល​បច្ចុប្បន្ននេះ​ជាមួយនឹង​លោក Jose Mourinho ។​
​យ៉ាងណាមិញ Ibrahimovic បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនូ​ន​១០០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១៧០​លើក ចាប់តាំងពី ២០១១ ដែល​រូបគេ​បាន​ប្រកប​អាជីព​នៅ AC Milan, Paris Saint-Germain និង​ចុងក្រោយ​គឺជា​មួយ Man United នេះ​តែម្តង​៕

4180