Cristiano Ronaldo ឈ្នះ​ពាន​មួយទៀត​នៅ​ទីក្រុង​ឌុយ​បៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

​បាល់ទាត់​៖​កំពូល​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​យក្ស​ស Real Madrid កីឡាករ Cristiano Ronaldo បានទទួល​ជ័យលាភី​ពានរង្វាន់​កំពូល​កីឡាករ​ឆ្នើម​មួយទៀត នៅ​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​សកលលោក​លើក​ទី​៧ (Globe Soccer Awards) ក្នុង​ទីក្រុង​ឌុយ​បៃ ប្រទេស​អារ៉ាប់​រួម កាលពី​យប់មិញ​នេះ​។​
Ronaldo ដណ្តើមបាន​ពានរង្វាន់​កីឡាករ​ឆ្នើម បន្ទាប់ពី​រូបគេ​បាន​ជួយ Real Madrid ឈ្នះ Champions League លើក​ទី​១១​និង​នាំ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន​ទ្វីបអឺរ៉ុប​។ យ៉ាងណាក៏ដោយ​ម្ចាស់​ពាន Ballon d’Or រូបនេះ​មិនបាន​ទទួលពាន​ដោយផ្ទាល់​ទេ គឺ​បាន​ត្រឹម​ផ្ញើ​វីដេអូ​ថ្លែងអំណរគុណ​ពី​ចម្ងាយ​ប៉ុណ្ណោះ​។​
​លោក Fernando Santos ឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​បំផុត​បន្ទាប់ពី​លោក​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន​ទ្វីបអឺរ៉ុប Euro ខណៈដែល Real Madrid ទទួលបាន​ពាន​ក្លឹប​ដែល​ល្អផ្ដាច់គេ​។​ចំណែក​អតីត​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Samuel Eto’o ក៏​ទទួលបាន​ការសរសើរ​ផងដែរ​សម្រាប់​សមិទ្ធផល​ក្នុង​វិស័យ​បាល់ទាត់​របស់គាត់​ផងដែរ​។​
​អាជ្ញាកណ្ដាល Clattenburg ជនជាតិ​អង់គ្លេស​ឈ្នះ​ពាន អាជ្ញាកណ្ដាល​ល្អ​ប្រចាំឆ្នាំ​បន្ទាប់ពី​លោក​កាត់ក្ដី​ក្នុង​ប្រកួត​ធំៗ​៣ នៅ​ឆ្នាំ​២០១៦ គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ Euro, UEFA Champions League និង FA Cup៕

3babc8ef00000578-4069076-image-a-53_1482878115520